កន្លងផុតទៅ ៥ ឆ្នាំហើយចាប់តាំងពីរោងចក្ររ៉េអាកទ័រទីបួនបានជួបគ្រោះមហន្តរាយនៅរោងចក្រ Fukushima Nuclear Power បង្កឡើងដោយស៊ូណាម៉ិ និងរញ្ជួយដី ដែលបំផ្លាញប្រទេសជប៉ុនយ៉ាងធ្ងន់ធ្ងរ។
គ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រនេះបាននាំឱ្យគេជម្លៀសមនុស្សចេញពីតំបន់មួយប្រវែងដល់ទៅជាង ៣២ គីឡូម៉ែត្រ គឺស្រដៀងហេតុការណ៍ដែលគេឃើញនៅរោងចក្រនុយក្លេអ៊ែរ Chernobyl ក្នុងប្រទេសអ៊ុយក្រែនកាលពីជាង ២៥ ឆ្នាំមុននេះ។
ទីក្រុងជាច្រើននៅក្នុងអាណាខេត្ត Fukushima មកទល់ឥឡូវនេះសឹងតែពុំទាន់មានមនុស្សមកប៉ះពាល់នោះឡើយ។
ដោយមានការតាំងចិត្តថាត្រូវតែទៅមើលឱ្យឃើញផ្ទាល់ភ្នែក អ្នកថតរូបឈ្មោះ Keow Wee Loong ពុំបានសុំការអនុញ្ញាតពីអាជ្ញាធរនោះឡើយ និងបានលបចូលទៅតំបន់ហាមឃាត់នេះអស់មួយយប់។
គាត់បានដើរថតនៅទីក្រុង Okuma, Futaba និង Namie។ លោកបានពណ៌នាថា ពេលចូលទៅដល់មានអារម្មណ៍ថា ក្រហាយភ្នែក និងធុំក្លិនជាតិគីមីពេញខ្យល់។
លោកនិយាយថា "អ្វីៗគឺនៅកន្លែងរបស់វាដដែល គ្មាននរណាម្នាក់ប៉ះពាល់ទេ។ កម្រិតជាតិវិទ្យុសកម្មនៅមានខ្ពស់ដដែល មនុស្សមិនច្រើនទេដែលបានឃើញទីក្រុងនេះក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ វាហាក់បីដូចជាទីក្រុងទាំងនេះបាត់ស្រមោលសូន្យឈឹងពីលើផែនដី"។
លោកបន្តថា "ខ្ញុំឃើញអាហារ លុយ មាស ឡេបថប់ និងរបស់មានតម្លៃជាច្រើនទៀត។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងដោយសារគ្មាននរណាម្នាក់មកលួចយករបស់មានតម្លៃទាំងនេះ"៕
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.